តំណែងពួកមន្ត្រីមានឥទ្ធិពលជាងច្បាប់ Officials consider the positions more important than the law

2,270 views · Published 14 February 2018 · 42:11 · Indexed 12 October 2026

Channel: Khmer Mjas Srok · 2018 · News & Politics

Watch on YouTube

តើដោយសារតែហេតុផលអ្វីទៅ ទើបអាចធ្វើឱ្យមន្ត្រីប្រឹងប្រែងអនុវត្តន៍តាមបទបញ្ជាថ្មីយ៉ាងស្វាហាប់បែបនេះបាននោះ?  ការពិតនោះ គឺដើម្បីរក្សាតំណែងមិនឱ្យរបេះសោះ,, ហាសហា។

យើងធ្លាប់បានស្ដាប់សន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីជាច្រើនហូរហែណាស់ដែរ ហើយក៏ធ្លាប់បានលឺការលើកឡើងទម្រង់បែបជាសំណូមពររបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ពួកមន្ត្រីឱ្យបំពេញការងារតួនាទីជាខ្ញុំបំរើរាស្ត្រ ប៉ុន្តែកន្លងទៅការណ៍នេះ វាហាក់បីដូចជាដាស់ពួកមន្ត្រីមួយចំនួនដែលកំពុងតែដេកស្រមុកនោះ មិនភ្ញាក់សោះឡើយ,, ណ្ហើយអាហ្នឹងទំនងជាគ្មានពាក់ព័ន្ធនឹងការដកហូតតំណែងហើយមើលទៅ ទើបបានជាដាស់ហើយនៅតែមិនភ្ញាក់សោះនោះ។ អាហ្នឹងហើយបានថាហ្នឹង គឺមកពីគ្មានបទបញ្ជាដកហូតតំណែង។

ប៉ុន្តែយើងសាកក្រលេកមកមើលប៉ុន្មានថ្ងៃនេះវិញ ក៏ជាពាក្យសម្ដីចេញពីមាត់របស់លោកនាយករដ្ឋមន្ត្រីដូចគ្នាដែរ គ្រាន់តែថាបានចងផ្អោបបទបញ្ជាថ្មីមួយដែលអាចធ្វើឱ្យមន្ត្រីជ្រុះតំណែងបាន ទើបបានជាមន្ត្រីយើងលេងម៉ាទំហឹងមិនសំចៃ ដាក់ម៉ាអស់ដៃអស់ជើងតែម្ដង,, ការណ៍នេះក៏ស្រាប់តែធ្វើឱ្យផ្អើលខ្មែរទូទាំងនគរពិតមែន មិនថារាស្ត្រឬមន្ត្រីទេ គឺគ្រប់គ្នាសុទ្ធតែដឹងថា នេះជាពាក្យសម្ដីចេញពីមាត់ដែលចេញពីមាត់របស់លោកនាយករដ្ឋមន្ត្រី។

បទបញ្ជាថ្មី គាស់មន្ត្រីផ្អើលរាស្ត្រ,, គឺបានន័យថា ជាការគាស់ដោយទាំងពួកមន្ត្រីដែលតែងតែដេកស្រមុក ឱ្យភ្ញាក់ទាំងមមីមមើទៅធ្វើការដើរពើងទ្រូងយ៉ាងហំហួន អង្រួនដែនដីខ្លួនរង្គើអស់រាស្ត្រ ហើយស្ទះកំពង់ផែ ផ្អើលខ្មែរមួយនគរ ភ្លេចពាក្យថាមន្ត្រីជាខ្ញុំបម្រើរាស្ត្រ និងការមិនដែលខ្វល់ពីរឿងនយោបាយ ហើយខ្លាចបំផុតគឺអស់តំណែងនោះឯង!  មន្ត្រីខ្លះបើបានដេក គឺដេកស្រុកហៀរទឹកមាត់ស្អុយង៉ោង តែបើជ្រុលជាងើបវិញនោះ ក្បាលហួសកប់ពពកតែម្ដង៕


Unless the Prime Minister orders the officers to perform their duties. And they work without the knowledge of the people because of fear of losing their roles and their lack of ability, so that those officers are in excess of the order. In contrast, the police officers did not obey the law. They fear the command.

More from this channel