នោះៗ.. ថាគុកគឺគុកមែន កងទ័ពចេញមុខប្ដឹងប៉ុណ្ណឹងហើយ សម រង្ស៊ី គ្មានផ្លូវគេចពីគុកបានឡើយ
4,543 views · Published 6 December 2017 · 4:33 · Indexed 16 November 2026
Channel: Khmer Mjas Srok · 2017 · News & Politics
នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាម និងជាមេបញ្ជាការផុតលេខ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កងទ័ពទាំងអស់នៅកម្ពុជា នឹងដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ពីបទក្បត់ជាតិ ក្រោយពីបានញុះញង់កងទ័ពឲ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង ១៥,៧៤២នាក់ មកពីរោងចក្រនានាក្នុងតំបន់អូឌឹម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ា់ងដូច្នេះថា «ថ្ងៃនេះខ្ញុំដឹងថា អគ្គមេបញ្ជាការកងទ័ពកម្ពុជា កងយោធពលខេមរភូមិន្ទ រួមនឹងនាយទាហានដទៃទៀត នឹងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ព្រោះនេះជាបទល្មើសក្បត់ជាតិ ជាបទល្មើសញុះញង់ ហើយកងទ័ពមិនគោរពបទបញ្ជា»។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបង្ហាញប្រាប់ពលរដ្ឋកម្ពុជាទាំងអស់ថា ការអំពាវនាវនេះហើយដែលសម្ដេចថា កម្ពុជានឹងមានសង្គ្រាមបើអវត្តមានរបស់សម្ដេច ព្រោះក្រុមអតីតគណបក្សប្រឆាំង ជាអ្នកបង្កើតនូវព្រឹត្តិការណ៍ទាំងនោះ ជាក់ស្ដែងកាលពីឆ្នាំ២០១១ អំពាវនាវម្ដង ហើយឆ្នាំ២០១៧នេះក៏បានអំពាវនាវម្ដងទៀត។ សម្តេចតេជោ បានលើកឡើងថា ព្រោះតែមហិច្ឆតាដ៏ពិសពុលទាំងអស់នេះហើយ ទើបសម្តេចសម្រេចកម្ចាត់ជនក្បត់ជាតិ ក្រុមអតីតគណបក្សសង្គ្រោះជាតិ ហើយតុលាការក៏បានសម្រេចរំលាយគណបក្សមួយនេះ ហើយនឹងបន្ដនីតិវិធីចំពោះជនក្បត់ជាតិផងដែរ។ ពាក់ព័ន្ធនឹងការដាក់ពាក្យបណ្ដឹងនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះថា ពាក្យបណ្ដឹង បានរៀបចំរួចរាល់អស់ហើយ ហើយអាចនឹងដាក់ចូលទៅតុលាការនៅរសៀលថ្ងៃនេះ៕
More from this channel
-
3:44
ការស្លាប់នៅផ្លូវវេងស្រេង និង ព្រឹត្តិការណ៍អស្ថេរភាពទាំងអស់ គឺជាការរៀបចំរបស់បរទេសនៅពីក្រោយបក្សប្រឆាំង
-
6:07
តើ អ៊ីរាក់ លីប៊ី ស៊ីរី យៀកម៉ែល និងអេហ្សីប មានប្រជាធិបតេយ្យហើយឬនៅ? ជាស្នាដៃប្រជាធិបតេយ្យរបស់អ្នកណា?
-
2:21
តើទូតអាគាំងចក្រពត្តិមានសមត្ថភាពបកស្រាយរឿងនេះទេ?
-
35:25
CNRP រឿងចំលែកបក្សប្រឆាំង ទាំង១៨ចំណុច
-
40:50
ហេតុអ្វីមិននាំគ្នាធ្វើបាតុកម្មទាមទារដីកម្ពុជាក្រោមមកវិញផង _ Koh Trol, kampuchea krom, khmer
-
16:10
មូលហេតុដែលនាំឱ្យមានការចាប់ខ្លួន កឹម សុខា និងការឈានទៅរំលាយបក្សប្រឆាំង
-
1:02:12
បកស្រាយទៅលើការចោទប្រកាន់របស់ Global Witness មកលើគ្រួសារត្រកូលហ៊ុនពាក់ព័ន្ធអំពើពុករលួយ
-
29:55
ចេតនាដ៏ខ្មៅងងឹតរបស់ សម រង្ស៊ី ចង់ធ្វើនាយករដ្ឋមន្ត្រីគឺដើម្បីប្រគល់ដីខ្មែរឱ្យយួន